Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងព្រលះ ពីក្រោយរថយន្តកុងតឺន័រ ខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងព្រលះពីក្រោយរថយន្តកុងតឺន័រពេញទំ.ហឹង ខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវមហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តកុងតឺន័រក្បាលពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ3C-5224 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿង នៅខាងមុខបត់ឆ្លងផ្លូវ ពេលនោះរថយន្តកុងតឺន័រក៏បានបន្ថយល្បឿន ស្រាប់តែមានរថយន្តកូរ៉េដឹកក្រណាត់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ3C-8691 បើកដោយបុរសម្នាក់ស្របទិសគ្នា ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុ.លទៅបុ.កពីក្រោយរថយន្តកុងតឺន័រពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាតកាប៉ីនមុខយ៉ាងដំណំ គៀបជាបទៅមុខលែងរួច ចំណែកកុងតឺន័រខូចខាតបន្តិចបន្ទួច សំណាងមិនមានអ្នករងរបួស។

ក្រោយកើតហេតុកម្លាំងសមត្ថមូលដ្ឋាន បានចុះមកដល់ពិនិត្យរួចឲ្យភាគីទាំងសងខាងសម្រស់សម្រួលគ្នា តែដោយមិនត្រូវគ្នា ក៏បានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ មកវាស់វែងរួចយករថយន្តទាំអ២គ្រឿង ទៅរក្សារទុកនៅការិយាល័យខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយគ្នាពេលក្រោយទៀត៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

spot_img
×