Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះផ្ទះលក់ឥវ៉ាន់មួយកន្លែង បណ្តាលឲ្យម្ចាស់ផ្ទះរងរបួស

spot_img

កំពង់ឆ្នាំង ៖ ផ្ទះលក់គ្រឿងទេសគ្រប់ប្រភេទមួយកន្លែង រងការឆាបឆេះអស់គ្មានសល់ ដោយសារផ្ទុះបំពង់ហ្គាស់
ហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីថ្ងៃទី៧កក្កដា២០២២
ផ្ទះលក់គ្រឿងទេសគ្រប់ប្រភេទមួយកន្លែងរងការឆាបឆេះអស់គ្មានសល់ ដោយសារផ្ទុះបំពង់ហ្គាស់ ចំណុចគល់ទំនប់បង្ហៀទឹកស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឆាបឆេះខាងលើនេះ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះលក់គ្រឿងទេសឈ្មោះ លន់ឧុត្តម អាយ៣២ឆ្នាំ ប្រពន្ធឈ្មោះ បៀនសុភ័គ្រ អាយុ៣០ឆ្នាំមានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើនេះ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុម្ចាស់តូប បានដាក់ដាំបាយនៅខាងក្រោយតូបចោល ហើយមកចាក់ផ្ទេប៊ីដុងសាំងពីមួយទៅមួយ បណ្តាលឆាបឆេះធ្វើឲ្យផ្ទុះបំពង់ហ្គាស់ ឆាបឆេះរាលដាលផ្អើលអ្នកស្រុកស្ទោង ស្ពានទៅមើលនិងជួយតែដោយសារតែស្ថានភាពឆេះសន្ធោសន្ធៅ រាលពេញកន្លែងលក់តែម្តង ។

នៅក្នុងករណីឆាប់ខាងលើបណ្តាលឲ្យរងការខូចខាត សាំងម៉ាស៊ុត១២កាន ទឹកទឹកសុទ្ធ ១២យួរ និងដបធំ១២ដប សូឡា១ផ្ទាំង អាគុយ៣គ្រឿង ដាំងដាក់ ទឹកកកធំ២និងតូច២ ប៊ីយែរ អង្ករ ភេសជ្ជៈសរុប៣០កេះ កង់២ តូបលក់ដូរធ្វើពីដែក១ ឆេះទឹកនិងសម្ភារផ្សេងៗទៀត ដែលសរុបលុយអស់ជាង៦លានជាង ។

នៅក្នុងករណីអគ្គីភ័យឆាប់ឆេះខាងលើនេះ បណ្ដាលឱ្យម្ចាស់តូបឆេះរលាកដៃ តែមិនបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះអ្នកដទៃទេ ខណៈលក់សាំងខាងលើនេះ នៅដាច់ដោយឡែកពីភូមិអ្នកស្រុក ។

ស្នងការរងនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី លុយឌីណា លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករលក់ដូរ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកទោះបីពេលនេះ រដូវនេះជារដូវវស្សាក៏ដោយ សូមបងប្អូនត្រូវមានបំពង់ពន្លត់អគ្គីភ័យ ដាក់តាមផ្ទះដើម្បីត្រៀមបង្កា ជៀសវាងករណីគ្រោះអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×