Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើភ្លៀងនៅតែបន្តធ្លាក់ ចំណុចស្ទឹងសំរោង កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាសអាសន្ន នឹងលិចលើផ្លូវជាតិលេខ៤

spot_img

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា បើភ្លៀងនៅតែបន្តធ្លាក់ និងបណ្តាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង នឹងអាចឈានទៅផ្អាកការចរាចរណ៍ជាបណ្តោះអាសន្នត្រង់ចំណុចស្ទឹងសំរោងចន្លោះគីឡូម៉ែត្រ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាពេលខាងមុខនេះ។

រដ្ឋបាលខេត្តព្រះសីហនុ ចែញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្ដាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រម ទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិត ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។

ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង និងអាចឈានទៅផ្អាកចរាចរជាបណ្តោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។

បច្ចុប្បន្ននេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ តាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុយ៉ាងយក ចិត្តទុកដាក់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៤ មេត្តាជ្រាប សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយរវាជ្ញាធរមានសមត្ថកិច្ចឱ្យ បានល្អប្រសើរ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

គិតត្រឹម ម៉ោង ១៤:៣០នាទី ថ្ងៃ ទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ស្ថានភាព កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះ គីឡូម៉ែត្រ 115-116 ក្នុង ភូមិ សាស្ត្រ ភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹក ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ ពីបាតស្ទឹង ។

តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាស អាសន្ន កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។

ករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។ រដហឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោងនេះចរាចរ ណ៍ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង រថយន្ត តូច ធំ អាចធ្វើ ដំណើរ ចរាចរណ៍ទៅមកធម្មតា។

សូមជម្រាបជូនបន្ថែមថា គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×