Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពុជា នឹងមានធ្លាក់ភ្លៀងធ្លាក់រាយប៉ាយជាបន្តទៀតក្នុងសប្ដាហ៍នេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពី ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ក្នុងអំឡុងមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តធ្លាក់ភ្លៀងរាយប៉ាយជាបន្តទៀត។

ខ្លឹមសារនៃសេចក្ដីជូនដំណឹង បានបង្ហាញថា ÷

  • ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
  • ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម, ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១÷ តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២÷ តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣÷ តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • ថ្ងៃទី១៣-១៤ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅ ផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកខ្ពស់ៗ, ហេតុដូច្នេះ សូមភ្ញៀវទេសចរ ប្រជានេសាទ អ្នកដំណើរផ្សេងៗលើនាវាប្រុងប្រយ័ត្នតាមការគួរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×