Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពត ប្រកាសបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ហើយស្ថានភាពទឹកព្រែកនឹងឡើងលើសកម្ពស់កម្រិតធម្មតា

spot_img

ខេត្តកំពត ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ជូនដំណឹងដល់សាធារណៈជនមេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូត ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។

តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧,៥៩ម ទឹកហូរចូលអាងមាន ចំនួន ១.០៨៨,៥ម៉ែត្រគីប/វិនាទី។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន០៣. កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញមានចំនួន ៧៨៣.៩.ម៉ែត្រគីប/វិនាទី។ ដូច្នេះស្ថានភាពទឹកព្រែកនឹង មានកម្ពស់លើសពីធម្មតា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×