Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៣​នាក់ ជួញដូរ​គ្រឿងញៀន ជិត​៤​គីឡូក្រាម ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ជិត​៤​គីឡូក្រាម ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​ឧសភា​នេះ បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​អនុវត្តន៍​នីតិវិធី​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ត្រី ហ៊​ម គន្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៦) បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ បានឱ្យដឹងថាៈ កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​៣​គោលដៅ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាមួយនឹង​ការ​រឹបអូស​បាន​ថ្នាំញៀន​គ្រប់​ប្រភេទ​ចំនួន​ជិត​៤​គី​ឡូ នៅលើ​៣​គោលដៅ​ផ្សេងៗ​គ្នា ក្នុងនោះ គោលដៅ​ទី​១៖​នៅវេលា​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​តាប៉ាង សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​(​ក​៦)​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ តាម​វិធាន​ញុះញង់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តេង ស៊ីថេន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ដោយ​ចាប់​យក​វត្ថុតាង នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន (ice) ទម្ងន់ ៩៩,៨០ ក្រាម​។ គោលដៅ​ទី​២ នៅវេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច នៅ​ចំណុច ផ្ទះជួល​ជាន់​ទី​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ម្នាក់ទៀត ឈ្មោះ រ៉ុង ឌី​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ចាប់​យក​វត្ថុតាង នូវ​សារធាតុ អិច​ស្តា​ស៊ី MDMA ទម្ងន់ ៧៨០,៩​ក្រាម សារធាតុ​មេតំ​ហ្វេ​តា​មីន (ice) ទម្ងន់ ២៣៣៤,៩៨ ក្រាម សារធាតុ កេតា​មីន (K) ទម្ងន់ ៣៩៣,៧២​ក្រាម​។ និង​នៅ​គោលដៅ​ទី​៣ នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច នៅ​ចំណុច ផ្លូវ​ឌឿងហែម ផ្ទះ​១៥៨C ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ រី​ខាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចាប់​យក​វត្ថុតាង​៖​សារធាតុ​មេតំ​ហ្វេ​តា​មីន (ice) ទម្ងន់ ១៣,៣៦ ក្រាម​។ លោក​បាន​បញ្ជាក់ថា សរុប​ទាំង ៣​គោលដៅ ឃាត់​ជនសង្ស័យ​៣​នាក់ ចាប់​យក​វត្ថុតាង​សរុប មេតំ​ហ្វេ​តា​មីន ទម្ងន់ ២៤៤៨,១៤​ក្រាម អិច​ស្តា​ស៊ី ទម្ងន់ ៧៨០,៩ ក្រាម កេតា​មីន ទម្ងន់ ៣៩៣,៧២​ក្រាម សរុប​គ្រឿងញៀន​ទាំង ៣​ប្រភេទ ទម្ងន់ ៣៦២២,៧៦ ក្រាម ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×