Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែប្រវែងប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិស្ដីលើ ស្រុកឯកភ្នំ

spot_img

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យការរអិលដីបាក់ស្រុតច្រាំងស្ទឹងសង្កែ ស្ថិតនៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលរងការខូចខាតមានប្រវែងប្រមាណ២០០ម៉ែត្រ ដែលបង្កឡើងដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យទឹកហូរបុកច្រោះទីតាំងខាងលើនេះ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់មន្រ្តីជំនាញឱ្យធ្វើការជួសជុលផ្លូវ ដោយកំណត់ឲ្យក្រុមហ៊ុន ទទួលខុសត្រូវការងារសាងសង់ ត្រូវបុកគ្រឹះនៅទីតាំងដែលកំពុងបាក់ស្រុតខ្លាំងដើម្បីទប់ស្កាត់ការបាក់បន្តទៀតដើម្បីជួយសម្រួលឱ្យបានប្រើប្រាស់ ជាបណ្តោះអាសន្នសិន និង ដើម្បីធ្វើការទប់ស្កាត់ ពីការរអិលបាក់ដីច្រាំងស្ទឹងបន្តកើតមាននៅកន្លែងនេះបន្ថែមទៀត ដែលវាអាចបង្កកាន់តែធ្ងន់ធ្ងរ ។

ឯកឧត្តម ក៏បានជម្រុញដល់រដ្ឋបាលស្រុកឯកភ្នំ មេឃុំនៅទីនោះ ត្រូវដាក់ស្លាកសញ្ញាប្រុងប្រយ័ត្ន ពីការធ្វើដំណើរនិងបើកបរយានជំនិះគ្រប់ប្រភេទ ឲ្យគេបានដឹង និងប្រុងប្រយ័ត្នខ្ពស់ នៅទីនេះ ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងបានណែនាំដល់ អភិបាលស្រុកឯកភ្នំត្រូវហាមប្រាមឡានដឹកទំនិញធុនធំដាច់ខាតដោយមិនឲ្យបើកបរឆ្លងកាត់ដឹកកសិផល លើផ្លូវនេះទៀតទេ។ ជាមួយគ្នានេះក៏ត្រូវមានវិធានការរដ្ឋបាល និងត្រូវហាមឃាត់មិនឲ្យមានការសាងសង់សំណង់ឬលំនៅដ្ឋានថ្មីៗខុសច្បាប់ នៅតាមមាត់ស្ទឹងដែលកំពុងកើតមាននៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×