Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​សន្យា​ជួយ​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​កម្ពុជា​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​យល់​ស្រប​ទៅនឹង​អ្វីដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌា បានលើកឡើង គឺ​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​កម្ពុជា ជាពិសេស​ក្នុង​ការកែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា ក៏ដូចជា​ជំរុញ​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​កម្ពុជា​ផង​ដែរ​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ស៊ុយ រ៉េ​ប្រា​ប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នោះ លោក Suresh Prabhu បាន​ជំរាបជូន​សម្តេច​តេជោ អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ឆ្លងកាត់​រយៈពេល​ជា​យូរលង់​ណាស់​មកហើយ​តាំងពី​សម័យ​ដើម រហូតមក​ដល់​សម័យ​ទំនើប ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​ទាំង​បួន (CLMV)​សំដៅ​ស្វែងរក​នូវ​កិច្ចសហប្រតិបត្តិការ​ចំពោះ​អ្វីៗ​ដែល​បាន​ធ្វើ​ជាមួយគ្នា អំពី​អ្វី​ដែល​រីកលូតលាស់​ជាមួយគ្នា​តែម្តង ជាពិសេស​នៅលើ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ដែល​គ្របដណ្តប់​លើ​វិស័យសេដ្ឋកិច្ច​ទាំងមូល ដូចជា​វិស័យ​ទេសចរណ៍ ដែល​មាន​ការពាក់ព័ន្ធ ជាមួយនឹង​ការហោះហើរ​ត្រង់ និង​លើ​វិស័យ​កែច្នៃ ស្វែងរក​ទីផ្សារ​ដើម្បី​ជំរុញ ការលក់​ផលិតផល​កសិកម្ម ក៏ដូចជា​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ផង​ដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​យល់ស្រប​ជាមួយ​នឹង​អ្វី​ដែល លោក Suresh Prabhu បានលើកឡើង ហើយ​សម្តេច​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច របស់លោក Suresh Prabhu មក​កាន់​កម្ពុជា នៅពេលនេះ សម្តេច​សង្ឃឹមថា ទី​១ លោក Suresh Prabhu នឹង​បាន​ធ្វើការ​ជាមួយនឹង​អាស៊ាន ពោល​គឺ​កិច្ចសហប្រតិបត្តិកា​រទាំ​ង​នោះ​នឹង​អាច​កើត​មាន​ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស (CLMV)​ដើម្បី​ជួយ​កាត់បន្ថយ​គ​ន្លាត​នៃ​ការអភិវឌ្ឍ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចាស់ និង​សមាជិក​អាស៊ាន​ថ្មី​, ទី​២ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នោះ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​គឺ​ពិតជា​ល្អ ដូចដែល​លោក Suresh Prabhu បាន​លើកឡើង​ខាងលើ ហើយ​ខាង​វិស័យ​សេដ្ឋកិច្ច​វិញ យើង​ក៏​មាន​សក្តានុពល​ខ្ពស់​។ ក្នុងន័យនេះ សម្តេច​បាន​យល់​ស្រប​ទៅនឹង​អ្វី​ដែល​លោក Suresh Prabhu បានលើកឡើង គឺ​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​កម្ពុជា ជាពិសេស​ក្នុង​ការកែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា ក៏ដូចជា​ជំរុញ​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​កម្ពុជា​ផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការហោះហើរ​ត្រង់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រសិនបើ​មាន​ការហោះហើរ​ត្រង់​មែន​នោះ កម្ពុជា​ពិតជា​នឹង​ទទួលបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​កាន់​ប្រទេស​យើង​កាន់តែ​ច្រើនឡើង​ថែម​ទៀត​ជាក់​ជាមិនខាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×