ខេត្តកំពត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពត ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេន្ថវៈលើក្មេងស្រីពីរនាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិន្ទ ស្នងការខេត្តកំពត បានឱ្យដឹងថា ជនរងគ្រោះ២នាក់រួមមានទី១-ឈ្មោះ ជ.ច.ន ភេទស្រី អាយុ ១២ ឆ្នាំ រំលោភបានសម្រេច) និងជនរងគ្រោះទី២-ឈ្មោះ ជ.ច.ន ភេទស្រី អាយុ ១២ ឆ្នាំ រំលោភមិនបានសម្រេច អ្នកទាំងពីរត្រូវជាបងប្អូនជីដូនមួយ។ ជនសង្ស័យឈ្មោះ បេង រឹម ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកស្នងការខេត្តបន្តថាមូលហេតុដោយសារឪពុកម្ដាយជនរងគ្រោះមិននៅផ្ទះទៅចម្ការ ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ