ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម រួមជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ លក្ខណ:បែបនេះ បង្កឲ្យទៅជាភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសកម្ពុជាជាបន្តទៀត គ្រាន់តែថា តំបន់ខ្លះតិច តំបន់ខ្លះច្រើន ចំណែករាជធានីភ្នំពេញ គឺភ្លៀងធ្លាក់កន្លែងខ្លះច្រើន។
ស្ថានភាពទូទៅនៃប្រទេសកម្ពុជា រួមមាន ៖
១- តំបន់ទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពធាតុអាកាសខាងលើនេះសូមបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរ អ្នកដំណើរតាមផ្លូវទឹកនិងតាមផ្លូវគោក ប្រជានេសាទ សូមជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN