ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ឌុបគ្នាចុះពីលើស្ពាន៥មករា ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុ.លទៅបុ.ករថយន្តMazda បើកបត់ត្រឡប់ក្រោយចំពាក់កណ្តាលទ្វារខាងឆ្វេង យ៉ាងពេញទំ.ហឹងបណ្តាលឲ្យដួលម៉ូតូនិងមនុស្សខ្ទា.តចូលក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចចុងស្ពានអាកាស៥មករាខាងលិច ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកMazda ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2 BA-7379 បើកចុះពីលើស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន រួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1DG-1484 ជិះឌុបគ្នាស្របគ្នាពីក្រោយតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មកដល់ត្រង់ចំណុចកើតហេតុខាងលើក៏អកស្ស៊ឺជាន់ហ្រ្វាំងមិនទាន់ ជ្រុ.លទៅបុ.ករថយន្តMazda បត់ត្រឡប់ក្រោយចំពាក់កណ្តាលយ៉ាងពេញទំហឹ.ង បណ្តាលឲ្យដួលម៉ូតូខ្ទាតទាំងមនុស្សនិងម៉ូតូ ចូលក្រោមរថយន្តហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋជិតខាងជួយទាញបុរស២នាក់ ចេញពីក្រោមរថយន្តរួចទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្តវិញ បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត










