ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុ.ករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ កែងនឹងផ្លូវ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះយ៉ែម ផាត ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បាន ឃើញបុរសម្នាក់រួមដំណើរជាមួយនិងមនុស្ស៥នាក់ទៀត មានស្រីនិងប្រុស បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AV-2435 បើកបរតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានយុវជន២នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខៀវជិះឌុបគ្នា តាមបណ្តោយផ្លូវ៣៥០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុ.លទៅបុ.ករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលប៉ើងចេញពីម៉ូតូបោកក្បាលនៅនឹងថ្នល់ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ពេលបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ដោយជនរងគ្រោះមានឈ្មោះយ៉ែម ផាត រងរបួសធ្ងន់ពេក ក៏ដា.ច់ខ្យ.ល់ស្លា.ប់នៅឯមន្ទីរពេទ្យ។ ចំណែកឯយុវជនម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ ដើម្បីសាកសួរបន្ត រួចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ជំនាញក្រុង ចុះមកពិនិត្យនិងវាស់វែង យករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាង ដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត












