ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសពាណិជ្ជករវ័យចំណាស់ម្នាក់ ទៅតុលាការសម្រេចពាក់ព័ន្ធនឹងបទល្មើស រឿងមិនគោរពកាតព្វកិច្ចដាក់តម្កល់ប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ នៅតុលាការ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្ភ្នំពេញ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ពាណិជ្ជករវ័យចំណាស់ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន ( រឿងដាក់តម្កល់ប្រាក់ប្រមាណ ៦០ ម៉ឺនដុល្លារអាមេរិក ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទ មានឈ្មោះ ហោ ស៊ីម លាង អាយុ ៦៤ ឆ្នាំ មុខរបរជា ពាណិជ្ជករមានទីលំនៅ ផ្ទះលេខ ១២១ ផ្លូវលេខ ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

ចូលមើលព័ត៌មានថ្មីៗបន្ថែម