ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់បទល្បែង អញ្ជើញមន្ត្រីអាជ្ញាធរខណ្ឌដង្កោ ចូលលេងល្បែងដើម្បីផ្ដល់ភាពកក់ក្ដៅផង

ភ្នំពេញ ៖ មានបនល្បែងស៊ីសងមួយកន្លែង បើកដំណើការលេងភ្នាល់យ៉ាងអ៊ូអរ តាមរយៈប្រព័ន្ធអនឡាញ ជ្រកក្រោមហាងកាហ្វេ និងឆ្នោតឡូតូ ឈឺចាក់ភ្នាល់ឡូតូ និងភ្នាល់បញ្ជល់មាន់ ដែលស៊ីសងលុយយ៉ាងប្ដូរផ្ដាច់ហុតឈាមគ្នា មានទីតាំងស្ថិតនៅ ភូមិទួលសំបួរ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ល្បែងស៊ីសងភ្នាល់បញ្ជល់មាន់ជ្រកក្រោមឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងស្ថិតនៅ ភូមិទួលសំបួរ សង្កាត់ជើងឯក ខណ្ឌដង្កោ នេះ ត្រូវបានម្ចាស់បទល្បែងនេះនិយាយថា ខ្លាចច្បាប់ ខ្លាចសមត្ថកិច្ចធ្វើអី បើអភិបាលខណ្ឌ អធិការខណ្ឌ និងមន្ត្រីជំនាញព្រហ្មទណ្ឌ ជំនាញអន្តរាគមន៍មួយចំនួន ត្រូវរ៉ូវជាមួយខ្ញុំអស់ហើយហ្នឹង មានអីជាឧបសគ្គទៀត ដូច្នេះក្រុមអ្នកញៀនល្បែងរបស់ខ្ញុំ ដឹងតែលេងម៉ាស្រួល ម៉ាសប្បាយតែម្ដង។

បើតាមបងប្អូនប្រជាពលរដ្ឋមួយចំនួនធំដែលស្អប់ខ្ពើមល្បែងស៊ីសង បាននិយាយថា ផ្ទះល្បែងស៊ីសងដែលស្ថិតក្នុង ភូមិទួលសំបួរ សង្កាត់ជើងឯក ខណ្ឌដង្កោ នេះ គឺបើកលេងភ្នាល់ស៊ីសងលុយតាមប្រព័ន្ធអនឡាញជាយូរមកហើយ ពុំឃើញមានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាចុះទៅហាមឃាត់ ឬបង្ក្រាបឡើយ។ ល្បែងភ្នាល់ដែលកំពុងស៊ីសងលុយយ៉ាងហុតឈាមគ្នានេះ គឺល្បែងភ្នាល់បញ្ជល់មាន់ជ្រកក្រោមឆ្នោតឡូតូ គេប្រើប្រព័ន្ធអនឡាញ ឬហៅម្យ៉ាងទៀតថា ទូរទស្សន៍អនឡាញ។

ប្រជាពលរដ្ឋនិយាយឱ្យដឹងទៀតថា បើកភ្នែកព្រឹកឡើង អ្នកញៀនល្បែងច្រើននាក់ បាននាំគ្នាទៅផឹកកាហ្វេ នៅទីតាំងល្បែងដែលជ្រកក្រោមហាងកាហ្វេមានឆ្នោតឡូតូនេះ ដើម្បីប្រជុំជើងគ្នា រួចហើយក៏លេងចាក់ឆ្នោតឡូតូយ៉ាងឈាមត្រជាក់, លុះពេលម៉ោងឡាយភ្នាល់មាន់ជល់មកដល់ ពួកអ្នកញៀនល្បែងទាំងនោះ ក៏ប្រែទៅជាលេងល្បែងភ្នាល់បញ្ជល់មាន់យ៉ាងអ៊ូអរវិញម្សង គឺស្រែក ហិ ហក៎ ឡើងហឹងពេញហ្នឹង, កម្រិតភ្នាល់ ចាប់ពី១ម៉ឺន រហូតដល់ ១០ម៉ឺន និងអាចលើសនេះទៀត ហើយលេងភ្នាល់ច្រើននាក់ណាស់។

ករណីបនល្បែងនេះ ប្រជាពលរដ្ឋស្លូតត្រង់ សូមអំពាវនាវដល់អភិបាល និងអធិការខណ្ឌដង្កោ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចុះទៅបង្ក្រាបបនល្បែងទាំងនោះផង ព្រោះប៉ះពាល់សេចក្ដីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លាំងណាស់ ដ្បិតអីបនល្បែងនេះបង្កឱ្យកើតមានចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ រហូតដល់កើតកលិយុគក្នុងភូមិឋានទៀតផង។

ណ្ហើយ ! ប្រសិនបើ អភិបាល និងអធិការខណ្ឌដង្កោ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានចុះទៅបង្ក្រាបទេ ក៏គួរតែឆ្លៀតទៅលេងកន្លែងបនល្បែងខាងលើនេះផង ដើម្បីផ្ដល់ភាពកក់ក្ដៅឱ្យមេល្បែងស៊ីសង មានកម្លាំងចិត្តដឹកនាំដំណើរការបនល្បែងស៊ីសងនេះ ឱ្យរឹងរឹតតែរីកចម្រើនថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម