ជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ បានកំពុងជន់លិចកំណាត់ផ្លូវជាតិលេខ៥ ខណៈទឹកហូរកាត់ផ្លូវ និងស្ពានយ៉ាងខ្លាំង ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១ ស្ពានក្រាំងពន្លៃ។
តាមរយៈរូបភាពនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ជាពិសេសឆ្លងកាត់ត្រង់ចំណុចទឹកជន់លិចខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
តែយ៉ាងណា ក៏សូមអរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសអាចមានគ្រោះថ្នាក់កើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង