ឆ្នាំជូត ៖ ការងារ មានអ្នកជួយយកអាសាគ្រប់យ៉ាងប្រព្រឹត្តទៅដោយគ្មានឧបសគ្គ ។ លុយកាក់ ធូរធារ ខ្ទង់ចំណូលកើនឡើង ។ មនោសញ្ចេតនាល្អប្រសើរ ។
ឆ្នាំឆ្លូវ ៖ ការងារ គួរយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្លួន បង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញបញ្ចៀសទំនាស់ ។ លុយកាក់ មិនល្អ មិនត្រូវបញ្ចេញប្រាក់វិនិយោគ ។
មនោសញ្ចេតនាគួរថែរក្សាមនោសញ្ចេតនា សព្វថ្ងៃឲ្យរឹងមាំ កុំជឿពាក្យចាក់រុកបំបែកបំបាក់ពីអ្នកដទៃ។
ឆ្នាំខាល ៖ ការងារ ជួបការលំបាកច្រើន ការងារធ្លាក់ចុះ ។ លុយកាក់ ធម្មតាពុំអាក្រក់ ហើយក៏ពុំល្អជាងមុន ។ មនោសញ្ចេតនា ងាយកើតមានការខ្វែងគំនិតគ្នា ។
ឆ្នាំថោះ ៖ ការងារ ស្ថិរភាព ពុំមានរឿងប្រែប្រួលគួរឲ្យបារម្ភ ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយច្រើន កុំខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់
ការឈ្លោះប្រកែកគ្នា ។
ឆ្នាំរោង ៖ ការងារ លេចចេញឱកាសល្អៗជាច្រើន ក្នុងការងារ ។ លុយកាក់ ចំណូលស្ថិរភាព ពុំជួបប្រទះរឿងខ្វះខាត ។ មនោញ្ចេតនា ល្អប្រសើរ ។
ឆ្នាំម្សាញ់ ៖ ការងារ គួរចេះច្នៃប្រឌិត ក្លាហានពុះពារទើបទទួលបានលទ្ធផលល្អ ។ លុយកាក់ ថ្ងៃនេះសមស្របសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម។
ឆ្នាំមមី ៖ ការងារ ប្រយ័ត្នប្រយែងកុំឲ្យកើតមានកំហុស ព្រោះមានមនុស្សចាំចាប់ទោសឈ្នានីសអ្នក ។ លុយកាក់ ងាយកើតមានទំនាស់ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា
មានរឿងឈ្លោះប្រកែក អាក់អន់ចិត្តគ្នា ។
ឆ្នាំមមែ ៖ ការងារ ល្អប្រសើរ សម្រេចបានភាពឆ្នើមក្នុងគ្រប់ភារកិច្ច ។ លុយកាក់ ថ្ងៃនេះអំណោយផលល្អសម្រាប់ការចរចារពាក់ព័ន្ធដល់បញ្ហាលុយកាក់ ។ មនោសញ្ចេតនា
មានរឿងរីករាយច្រើន ។
ឆ្នាំវក ៖ ពេលជួបបញ្ហាត្រូវប្រយ័ត្នប្រយែង មិនត្រូវប្រឈមដោយភាពតឹងរ៉ឹងជ្រុល គួរដោះស្រាយដោយទន់ភ្លន់ ។ លុយកាក់ ចំណូលកើនឡើង អាចណាយធូរដៃបន្តិច ។
មនោសញ្ចេតនា គួរសកម្មម្ចាស់ការជាងនេះ ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ល្អណាស់ ថ្ងៃនេះជាថ្ងៃជោគជ័យរបស់អ្នក ។ លុយកាក់ ធូរធារ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា គួរចេះក្តាប់ឱកាសក្នុងរឿងមនោសញ្ចេតនា
ពុំនោះទេអ្នកនឹងជួបរឿងស្តាយក្រោយ ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ លេចចេញឱកាសច្រើនអាចឲ្យអ្នកពង្រីកសមត្ថភាពបន្ថែមទៀត ។ លុយកាក់ គួរពិចារណា ឲ្យម៉ត់ចត់មុនបញ្ចេញប្រាក់វិនិយោគ ។
មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពល ដល់រឿងមនោសញ្ចេតនា ។
ឆ្នាំកុរ ៖ ការងារ មិននឹងនរ មានការប្រែប្រួលច្រើន ។ លុយកាក់ ទុកដាក់កាបូបប្រាក់ឲ្យមធ្យ័ត ប្រយ័ត្នត្រូវបាត់បង់ ។ មនោសញ្ចេតនា ធ្លាក់ចុះងាយកើតមានការខ្វែងគំនិត
ឈ្លោះប្រកែកគ្នា ៕