តាម Reuter នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅថ្ងៃទី ២០ ខែឧសភា បានអះអាងសារជាថ្មីថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅ “នៅដើមឆ្នាំ ២០១៩ ហើយពុំអាចឆាប់ជាងនេះបានទេ” ។ ការលើកឡើងនេះ ស្ថិតក្នុងស្ថានភាពដែលបាតុកររាប់រយនាក់កំពុងប្រមូលផ្តុំនៅរដ្ឋធានីបាងកក ដើម្បីសំណូមពរឲ្យរៀបចំការបោះឆ្នោតសកលនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ។ ហ្វូងបាតុករមានគម្រោងនឹងធ្វើព្យុះហយាត្រា ពីសកលវិទ្យាល័យ Thammasat នៅព្រឹកថ្ងៃទី ២២ ខែឧសភា ទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី អគាររដ្ឋាភិបាល ប៉ុន្តែត្រូវប៉ូលិសរាំងស្កាត់ ។
នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha
បាតុកម្មដ៏កម្រនេះ ក៏បានគូសបញ្ជាក់រយៈកាល ៤ ឆ្នាំ គិតចាប់ពីលោក ប្រាយុទ្ធ ពេលនោះជាអគ្គបញ្ជាការកងទ័ព បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ពេលនោះថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៤ ។
ដំបូងឡើយ រដ្ឋការយោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតសកលនៅឆ្នាំ ២០១៥ ។ ប៉ុន្តែក្រោយមក ពួកគេបានព្យារពេលជាច្រើនច្រើនសារ ៕ សូយន