Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល បដិសេធ បណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ ជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីតស្ថាបនិក នៃគណបក្សបេះដូងជាតិ

spot_img

ភ្នំពេញ: សភាព្រហ្មទណ្ឌនៃ តុលាការកំពូល នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ បានបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នរបស់ ជនជាប់ចោទឈ្មោះ សៀម ភ្លុក អតីតស្ថាបនិក នៃ គណបក្សបេះដូងជាតិ និងមិនអនុញ្ញាតឱ្យជនជាប់ចោទ បានស្ថិតនៅក្រៅឃុំ តាមការស្នើសុំរបស់គាត់ឡើយ ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និង ស្នាមមេដៃ អ្នកគាំទ្រ ដើម្បីបង្កើតគណបក្សបេះដូងជាតិ ប្រព្រឹត្ត កាលពីឆ្នាំ ២០២១។

នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ សៀម ភ្លុក ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» និង ត្រូវបាន ចាប់ឃាត់ខ្លួន តាមដីកាតុលាការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

បច្ចុប្បន្ននេះ, ជនជាប់ចោទ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯពន្ធនាគារព្រៃស (ម១) នៅក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការធ្វើសវនាការ តាមផ្លូវច្បាប់ នាពេលខាងមុខ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×