Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បកស្រាយទៅនឹងការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សនយោបាយ សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

spot_img

ភ្នំពេញៈ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនតូច ដោយមិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន ៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃសំណើវិសោធនកម្មនោះទេ។

ហើយការលើកឡើងដែលមានចរិកជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការបំភ្លឺចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយចំពោះកង្វល់ដែលបានលើកឡើងថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ឬរបបប្រព័ន្ធសភានិយម ឬរបបរាជានិយមអាស្រ័រដ្ឋធម្មនុញ្ញ គឺជាការលើកឡើងដោយគ្មានមូលលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃវិោសធនកម្ម និងមានចរិកនៃការបំភ្លៃការពិតទាំងស្រុង។ ហើយការផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺបានស្រង់សំដីពីអ្នកវិភាគខ្លះ អ្នកនយោបាយខ្លះ ដែលមានការយល់ដឹងមិនបានស៊ីជម្រៅ និងមិនច្បាស់លាស់ពីបញ្ហានេះ។

ហើយបានបកស្រាយបំភ្លៃទៅតាមគោលជំហរនយបាយរបស់ខ្លួនខុសពីខ្លឹមសារពិតប្រាកដ និងគោលជំហរពិតប្រាកដ នៃការធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០។

សូមជម្រាបថា បានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយសំឡេងគាំទ្រ ១០៥លើ១០៦សំឡេង។ ការអនុម័តនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×