Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុកចំនួន ២ ក្នុងខេត្តកំពង់ធំ រងការខូចខាតដំណាំស្រូវ សរុប ១៨០៧ហិកតា ដោយសារជំនន់ទឹកភ្លៀង

កំពង់ធំ ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បានបង្ហាញពីផលប៉ះពាល់ និងខូចខាតដំណាំស្រូវដែលរងការវាយប្រហារពីគ្រោះទឹកជំនន់ ក្នុងស្រុកពីរ គឺស្រុកបារាយណ៍ និងស្រុកតាំងគោក សរុប ១៨០៧ហិកតា។

លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បញ្ជាក់ថា ស្រុកតាំងគោក មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ និងខូចខាតដំណាំស្រូវចំនួន ៧ឃុំ ស្មើននឹង ៩៦៦ហិកតា, ក្នុងនោះខូចខាតចំនួន ៤៩៩ហិកតា ស្មើនឹង ៥៨៣គ្រួសារ។

ចំណែក ស្រុកបារាយណ៍ ប៉ះពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ៨៤១ហិកតា, ក្នុងនោះស្រូវស្រាលបង្កើនរដូវ ៤៨៦ហិកតា និងស្រូវធ្ងន់ ៣៥៥ហិកតា, ហើយបើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតទេនោះ ផលប៉ះពាល់ និងការខូចខាត អាចតិចជាងនេះ ព្រោះទឹកជំនន់បានហូរស្រកទៅតាមប្រព័ន្ធប្រឡាយជាបណ្តើៗហើយ។

របាយការណ៍ស្ដីពីការប៉ះពាល់ និងខូចខាតដំណាំស្រូវក្នុងស្រុកទាំងពីរខាងលើនេះ បង្ហាញឡើងក្នុងគ្រាដែល លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមមន្ត្រីចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញឱ្យក្រុមមន្ត្រី ទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ, អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ជួយអន្តរាគមន៍ ដោះស្រាយបញ្ហាដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ដោយត្រៀមបម្រុង និងមានវិធានការឆ្លេីយតបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងជាពិសេស សង្គ្រោះអាយុជីវិតមនុស្ស ព្រមទាំងជួយសម្រួសដល់ការបង្កបង្កើនផល ទាំងបច្ចេកទេស និងពូជដំណាំផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×