Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ រដ្ឋបម្រុងថវិកាជាង ៨០០លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងអតិផរណា ជូនជនក្រីក្រ

spot_img

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបម្រុងថវិកា ជាង ៨០០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាអតិផរណា ដែលបណ្តាលមកពីសង្គ្រាមរុស៊ី និងអ៊ុយក្រែន។

ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការប្រធានប្រតិភូ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តម មាស សុខសេនសាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ក្រសួងបានបម្រុងថវិកា ចំនួន ៨០៤លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដោយឆ្នាំ២០២១ បម្រុង ១២៩១លានដុល្លារ និងឆ្នាំ២០២២នេះ បានបម្រុងជាង ៨០០លានដុល្លារថែមទៀត។

បើតាមមន្រ្តីក្រសួងសេដ្ឋកិច្ច ការធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ មានការកើនឡើងរង្វង់ ១ពាន់គ្រួសារ ជារៀងរាល់ខែ។ ក្នុងន័យនេះ អត្រាភាពក្រីក្រ សម្រាប់ឆ្នាំ២០២២ នឹងមានការកើនឡើង។ មុនពេលមានវិបត្តិកូវីដ-១៩ ចំនួនគ្រួសារក្រីក្រ មានជាង៥០ម៉ឺនគ្រួសារ ប៉ុន្តែនៅពេលមានវិបត្តិកូវីដ-១៩ មានគ្រួសារក្រីក្រ រហូតជាង៧០ម៉ឺនគ្រួសារ មានការកើនឡើង រង្វង់២០ម៉ឺនគ្រួសារ៕

spot_img
×