Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហាក់ដូចជា​ផ្ដល់​ពន្លឺជីវិត​ថ្មី​ដល់ ប៊ុត សីហា ដែល​កំពុង​ធ្លាក់​ដុនដាប​

​នា​ព្រឹក​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានរៀបចំ​ពិធី​ជួប​សួរសុខទុក្ខ​សំ​ណះ​សំ​ណា​ល​ជាមួយ​កម្មករ​-​កម្មការិនី មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៧ នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​ក្នុងឱកាស​នោះ មហាជន​បាន​ចាប់អារម្មណ៍​លើ​ប្រសាសន៍​របស់​សម្ដេច​ដែល​បាន​ថ្លែង​ទាក់ទង​នឹង​រឿងអាស្រូវ​គ្រឿងញៀន​របស់​តារាចម្រៀង​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ លោក ប៊ុត សីហា ។

​សម្ដេច​តេ​ជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ ប៊ុត សីហា មានការ​បញ្ជាក់​អះអាងថា ខ្លួន​ពុំបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទេ ចាំបាច់​អី​រើសអើង​គ្នា​ទៀត​»? ខណៈដែល​ប្រសាសន៍​ហាក់ដូចជា​ចាក់​ដោត​ចំ​បេះដូង​តារាចម្រៀង ប៊ុត សីហា ឱ្យ​ក្ដុកក្ដួល​ចិត្ត ព្រមទាំង​បាន​ឆ្លើយតប​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អរគុណ​សម្តេច​ដែល​ចាំ​ឈ្មោះ សីហា ខ្ញុំ​ករុណា​ពិតជា​រំភើបចិត្ត ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង និង​លើកទឹកចិត្ត​ខ្ញុំ​ករុណា ឈ្មោះ​ខ្ញុំ​ពិតជា​ល្បី​ណាស់​បានលឺ​ដល់​សម្តេច​។​សូម​សម្តេច​ប្រកបដោយ​សុខភាព​ល្អ​និង​ជា​ម្លប់​ដល់​កូនចៅ​» ។

​គួរ​រំឭក​ផងដែរ​ថា តារាចម្រៀង ប៊ុត សីហា ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​លោក​ត្រូវបាន​គេ​ដោះលែង​វិញ នៅ​ថ្ងៃ​បន្ទាប់ ដោយមាន​ការធានា​ពី​សំណាក់​ក្រុមគ្រួសារ ហើយ​ក្រោយមក​តារាចម្រៀង​ម្ចាស់​បទ «​បេះដូង​អ្នកចម្រៀង​» រូបនេះ​បាន​អះអាងថា ខ្លួន​ពុំបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ឡើយ ពោល​គ្រាន់តែ​ប៉ូលិស​ចាប់ខ្លួន​ច្រឡំ​ប៉ុណ្ណោះ ។

​ក្រោយពី​មាន​ព័ត៌មាន​អាស្រូវ​នេះ ប៊ុត សីហា ត្រូវបាន​ផលិតកម្ម​រស្មី​ហង្ស​មាស​បញ្ឈប់​មុន​កុងត្រា ខណៈដែល​ផលិតកម្ម ព្រមទាំង​ស្ថានីយទូរទស្សន៍​នានា មិន​អើពើ​ចំពោះ​រូបលោក​ឡើយ ដែល​ធ្វើឱ្យ​ជីវិត​របស់លោក​ធ្លាក់កូដ​រហូត​ដើរ​ច្រៀង​តាម​រោងការ​ដូច​ជីវិត​កាល​មិនពាន់​ឈ្នះ​ពាន The Voice Cambodia ៕ សាវុធ​ 

×