នៅថ្ងៃទី ២២ ខែឧសភា យន្តហោះឯកជនធុនតូចមួយចេញដំណើរចេញពីអាមេរិកបានបាក់ជាពីរ គ្រាចុះសំចតនៅអាកាសយានដ្ឋានអន្តរជាតិនៅ Honduras សំណាងល្អដែលគ្មានមនុស្សស្លាប់ ។
អាជ្ញាធរឲ្យដឹងថាយន្តហោះប្រភេទ Gulfstream ពណ៌ស បានចាកចេញពី Austin រដ្ឋតិចសាស បានពើបប្រទះនឹងគ្រោះថ្នាក់នៅលើផ្លូវហោះហើរនាអាកាសយានដ្ឋានអន្តរជាតិ Toncontin, Honduras នេះបើតាម ABC ។
យន្តហោះឯកជនបាក់ជាពីរនៅ Honduras
កងកម្លាំងពន្លត់អគ្គិភ័យដែលមានវត្តមាននៅកន្លែងកើតហេតុឲ្យដឹងថា មានមនុស្ស ៩នាក់ រងរបួស ខណៈពេលដែលអ្នកនាំពាក្យប្រទេសនេះ ប្រកាសថា មានមនុស្សតែ ៦នាក់ លើយន្តហោះប៉ុណ្ណោះ ។
យន្តហោះបាក់ជាពីរ
កន្លែងកើតហេតុ
អាជ្ញាធរអាកាសចរណ៍ Honduras ប្រកាសថា ករណីគ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១១និង១៥នាទី (ម៉ោងនៅតំបន់) ថ្ងៃទី ២២ ខែឧសភា ។ ព្រលានយន្តហោះត្រូវបានបិទទ្វារ ដើម្បីត្រួតពិនិត្យមើលស្ថានភាពផ្លូវហោះហើរ ហើយបានធ្វើសកម្មភាពវិញ នៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃដដែល ៕ សូយន