ខេត្តឧត្តរមានជ័យ ៖មានបង្កហឹង្សាក្នុងគ្រួសារ ករណីប្តីកាប់សម្លាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសដៃខាងឆ្វេងប៊ិះដាច់ ស្ថិតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង នៅថ្ងៃទី២៣ខែឧសភាឆ្មាំ២០១៨។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា កណើបង្កឡើងដោយប្តីឈ្មោៈប៊ូប៊ីបានយកកាំបិតខ្វាវកាប់ទៅលើប្រពន្ធឈ្មោះសែតចាន់ បណ្តាលឱ្យរយះស្ទើរដាច់ដៃឆ្វេង ។ បច្ចុប្បន្នជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកអន្លុង់វែងខេត្តឧត្តរមានជ័យ។
ចំណែកជនល្មើសដែលត្រូវជាប្ដីត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទៅតាមច្បាប់។
បន្ទាប់ពីបង្កហេតុជនដៃដល់បានចាក់សាំងដុតផ្ទះ តែត្រូវបានប្រជាពលរដ្ឋក្បែរខាងជួយ និងសមត្ថកិច្ចយករថយន្តមកបាញ់ពន្លត់ទាន់ពេល។
ទាក់ទិនករណីហឹង្សាត្រូវបានដឹងពីមូលហេតុថា ដោយសារប្រចណ្ឌប្រពន្ធ ទើបឈ្លោះប្រកែក និងមានការព្រមព្រៀងលែងលះផងដែរ ហើយពេលនោះប្ដីយកម៉ូតូ តែប្រពន្ធមិនព្រមឱ្យ ទើបដណ្ដើមម៉ូតូគ្នា ក៏កើតជារឿងរ៉ាវកាន់ធំឡើងតែម្តង ៕ ដោយ៖បញ្ញាស័ក្តិ