ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះក្មេងប្រុស២នាក់ខណះលង់ទឹកស្រះខាងក្រោយផ្ទះបណ្ដាលអោយស្លាប់ម្នាក់និងម្នាក់ទៀតសង្គ្រោះទាន់ពេលដឹកមកកាន់មន្ទីពេទ្យបង្អែកស្រុករមាសហែក។
ហេតុការណ៏លង់ទឹកនេះបានកើតឡើងកាលពី វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨នៅចំណុចភូមិក្រញូង ឃុំមុខដាស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងថាៈក្មេងប្រុសដែលលង់ទឹកស្លាប់នោះមានឈ្មោះវ៉ាន់ សាវាន អាយុ6ឆ្នាំមាន.ឪពុកឈ្មោះអ៊ុក សាវន.អាយុ32ឆ្នាំមុខរបរកសិករមានម្តាយឈ្មោះប៉ុលស៊ីណាអាយុ30មុខរបរលក់ដូរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកក្មេងប្រុសដែលជួយសង្គ្រោះទាន់ពេលវេលាមានឈ្មោះប៉េះ ភានអាយុ៧ឆ្នាំមានឪពុកឈ្មោះប៉េះ សេនអាយុ31ឆ្នាំមុខរបរកសិករមាន ម្តាយឈ្មោះខែក ស៊ីណាអាយុ29ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានក្មេងប្រុស២នាក់បាននាំគ្នារត់ប្រឡែងនិងចុះមុជទឹកស្រះខាងក្រោយផ្ទះប្រមាណជា១៥នាទីស្រាប់តែមានការភ្ញាក់ផ្អើលនិងស្រែកហៅអ្នកភូមិជួយសង្គ្រោះរូបខ្លួនទើបលឺឺដល់ក្រុមគ្រួសារនាំគ្នាជួយអន្តរាគមន៏ប្រញាប់ប្រញាល់ចុះមុជរកឃើញនិងលើកមកដាក់លើគោកនិងធ្វើចលនាដៃជើងប៉ុន្តែអកុសលក្មេងប្រុសឈ្មោះវ៉ាន់ សាវានដោយសភាពធ្ងន់ពេកក៏បានបាត់បង់ជីវិតម្នាក់ទៀតសង្គ្រោះទាន់ពេលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចមូលដ្ឋានបានប្រគល់ទៅអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ វ៉ៃកូ