ថ្មីៗនេះ សាស្ត្រាចារ្យចិនម្នាក់ បានប្រកាសជាសាធារណៈនូវរបាយការមួយបង្ហាញឲ្យឃើញថា ពលរដ្ឋប្រទេសនេះ មានអត្រាសហាស្មន់ខ្ពស់បំផុតពិភពលោក ។ លោក Pan Suiming ជាសាស្ត្រាចារ្យម្នាក់នៅសកលវិទ្យាល័យ Renmin បានដំណើរការសិក្សាសង្គមចិនទាំងស្រុង ក្នុងអំឡុងពេលជិត ២ទសវត្សរ៍ លោកពិនិត្យឃើញថា ចំនួនបំពានទោសសហាយស្មន់ឬ ឯកព័ន្ធភាព បានកើនឡើងជារៀងរាល់ឆ្នាំមិនថាភេទណាឡើយ ប្រៀបទៅនឹងប្រទេសដទៃពិភពលោក អត្រាស្ត្រីចិន ផិតក្បត់ខ្ពស់បំផុត ពោលគឺក្នុងចំណោមស្ត្រី ៧,៥នាក់ នោះមានម្នាក់ផិតក្បត់ ។ ចំណែកបុរសចិនវិញ គឺកាន់តែងាយដេកដួលជាងនេះទៅទៀត ពោលគឺបុរសជាស្វាមី៣នាក់ មានម្នាក់បានផិតក្បត់ ។
តាមការស្រាវជ្រាវរបស់លោក នៅឆ្នាំ២០០០ អត្រាសហាស្មន់ចំពោះបុរសគឺ ១១,៨% ប៉ុន្តែឈានដល់ឆ្នាំ ២០១៥ អត្រានេះកើនឡើងដល់ ៣៤,៨% ហើយចំពោះនារីវិញគឺ ១៥% ។ ទិន្នន័យនេះពុំរាប់បញ្ចូលអ្នកដែលមិនសារភាពថា ខ្លួនគេមានសហាស្មន់នោះទេ មូលហេតុអ្វី បានជាសីលធម៌របស់ជនជាតិចិនបែរជាកាន់តែអន់ទៅលឿនបែបនេះដូច្នេះ?
នៅខែឧសភា ឆ្នាំ ២០១៦ ព័ត៌មានមួយចុះផ្សាយលើកាសែត ជាភាសាចិន Oriental Daily News មានស្នាក់ការនៅហុងកុង បានស្វែងរកបំណកស្រាយបាតុភាពនេះ ក្រោយពេលពិនិត្យឃើញថា មន្ត្រីទាំងឡាយនៃរដ្ឋការចិន ពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់បំផុត ស្ទើរតែមាន “ដៃគូផ្សេង” ក្រៅមង្គលការ ។
មជ្ឈដ្ឋានមន្ត្រីចិន ពិសេសនៅជំនាន់ អគ្គលេខាបក្ស និងប្រធានរដ្ឋចិន ហ្សាង ហ្សេមីង ។ លោកហ្សាង ពិតជាល្បីល្បាញថា មានស្រីស្នេហ៍ច្រើន ក្នុងនោះមានទាំងតារាចម្រៀងល្បីៗ ៖ Song Zuying , Li Ruiying , អតីតមន្ត្រីអប់រំ Chen Zhili និងមន្ត្រីជាន់ខ្ពស់ Huang Liman ។
នៅជំនាន់នោះ មនុស្សជំនិតនៅក្បែរលោកហ្សាង សុទ្ធសឹងមានសហាយស្មន់ កាសែត Liberty Times ចេញផ្សាយថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សរសេរថា ៩០% នៃពួកមន្ត្រីត្រូវបានកាត់ទោសដោយសារការកែទម្រង់សុទ្ធសឹងមានសហាស្មន់ ។
ដកស្រង់របាយការណ៍របស់សកលវិទ្យាល័យ Renmin ខាងលើ កាសែត Liberty Times ថ្មីៗនេះឲ្យដឹងថា ក្នុងចំណោមបណ្តាមន្ត្រីបានរងការចាប់ខ្លួនព្រោះប្រព្រឹត្តអំពើពុករលួយក្នុងឆ្នាំ ២០១២ នោះ ៩៥% មានសហាស្មន់ ខណៈពេល ៦០% ក្នុងនោះ ត្រូវបានបណ្តេញចេញមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍៕