Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េបើកឆ្លងគន្លងផ្លូវ ជ្រុ.លទៅបុ.ករថយន្តស៊េរីទំនើបចំពីមុខពេញទំ.ហឹង រងការខូចខាត

spot_img

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងក្នុងល្បឿនលឿនឆ្លងគន្លងផ្លូវជ្រុលទៅបុកពីមុខរថយន្តស៊េរីទំនើបយ៉ាងពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បាននើករថយន្តស៊េរីទំនើបពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BC-9506បើកបរតាមបណ្តោយផ្លូវ២០២ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់ តែគេឃើញមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តកូរ៉េដឹកទំនិញពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AL-0010 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុ.ករថយន្តស៊េរីទំនើបចំពីមុខយ៉ាងពេញទំ.ហឹង បណ្តាលឲ្យផ្ទប់ជាប់រងការខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ច ឃាត់បានឲ្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើដោយភាគីរថយន្តបង្ក បានព្រមសងជាសំណង ទៅលើរថយន្តរងគ្រោះ ដើមបីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេ

spot_img