Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម ៤​នាក់​នៅក្នុង​ហាង​កាត់សក់ ម៉ាស្សា តាមផ្លូវ​សុក​ហុក ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ត្រូវ​នគរបាល​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​ដែល​ឆ្លងដែន និង​ធ្វើ​ការខុសច្បាប់ នៅក្នុង​ហាង​កាត់សក់ ម៉ាស្សា តាម​បណ្ដោយ​ផ្លូវ​សុក​ហុក បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​៣០​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ឌី គឹម​ហេង ជា​នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ ៧​មករា សម្រប សម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន និង​ធ្វើ​ការខុសច្បាប់ តាម​បណ្ដោយ​ផ្លូវ​សុក​ហុក​(១០៧) សង្កាត់​អូរឫស្សី​ទី​១ និង​សង្កាត់​អូ​ឬ​ស្សីទី​៤ ខណ្ឌ​៧​មករា​។​

​លោក​វរ​ស​នីយ៍ទោ ជា ចិ​ត្រា នា​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ពិនិត្យឃើញ​មាន ជនជាតិ​វៀតណាម សរុប​ចំនួន​៤​នាក់ (​ស្រី​៣​នាក់​) ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×