Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកKIAបើកលឿនជ្រុលទៅបុ.ករថយន្តស៊េរីទំនើបម៉ាកFordrangerរងការខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តម៉ាកKIAមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុ.ករថយន្តស៊េរីទំនើបម៉ាកFordranger បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ សំណាងល្អមិនមាននាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៦ កែងនឹងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកFordranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AN-8744បើកបរតាមបណ្តោយផ្លូវ៥៩៦ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងផ្លូវ ពេលបើកដល់ពាក់កណ្តលផ្លូវស្រាប់តែគេឃើញនារីម្នាក់ បានបើករថយន្តបង្កម៉ាកKIA ពណ៌ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BK-0360 បើកតាមបណ្តោយផ្លូវ៣២៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកើតហេតុមិនបង្អង់ក៏ជ្រុល ទៅបុ.ករថយន្តស៊េរីទំនើបម៉ាកFordranger ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ បានខ្ទាតទៅផ្ទប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមាននាក់រងរបួសនោះទេ រងការខូចខាតរថយន្តទាំងសងខាងធ្ងន់ធ្ងរតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img
×