Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តតាកែវ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​ពី​រគ្រឿង​

spot_img

ខេត្តតាកែវ ៖ ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ដែល​ជាប់ចោទ​ពី​បទ​ចោរកម្ម លួច​ម៉ូតូ​ពីរ​គ្រឿង ត្រូវបាន​នគរបាល​ខេត្តតាកែវ​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​។​

ដោយ​មាន​ការអនុញ្ញាត ពី​លោក​ព្រះ​រាជ្ញ​អម​សាលា​ដំបូងខេត្ត កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ​។​

​អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​២៣ និង​១០​នាទី ថ្ងៃ អង្គារ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​ពី​បទ​ចោរកម្ម​ប្រព្រឹត្តិ នៅ​ចំណុច​ផ្សារ​ណាត់ ស្ថិតក្នុង​ភូមិ​១ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

សូមបញ្ជាក់ថា​នៅ​វេលា​ម៉ោង​១៩ និង​៥​នាទី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ករណី​បាត់​ម៉ូតូ​មួយ​កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ZOOMER. X ពណ៌​ស ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GI 6200 លេខ​តួ និង​លេខ​ម៉ាក​ស៊ីន JF62E-0151556 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ កែវ រស្មី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ខណ​:​ពេល ម្ចាស់​ម៉ូតូ បាន​ជិះ​ម៉ូតូ​ទៅ​បញ្ឈរ​ទុក​នៅ​ក្បែរ​ផ្សារ ហើយ​បាន​ដើរចូល​ទៅ​ក្នង​ផ្សារ​ទិញ​បន្លែ ដោយ​ទុក​កូនសោរ​នៅជាប់​នឹង​ម៉ូតូ​។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ភ្លាមនោះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​ដល់​កងកម្លាំង​អន្តរាគមន៍​(​ក្រុម​តោ​)​និង​កម្លាំង​ជំនាញ របស់​ស្នងការដ្ឋាន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​ស្រុក​ទ្រាំធ្វើការ​អន្តរាគមន៍​ដេញតាម ពួន​ស្ទាក់​គ្រប់​ច្រកល្ហក រហូតដល់​វេលា​ម៉ោង ២៣ និង​១០​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល ទើប​សមត្តកិច្ច បាន​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច ភូមិ​ក្បាលពោធិ ឃុំ​សំបួរ ស្រុក​ទ្រាំង ខត្ត​តាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ១.​ឈ្មោះ ឈៀង​ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូ​រឌឹម សង្កាត់​ត្រពាំង​ក្រសាំង ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ប្រាក់ ធីតា ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ព្រមទាំង ដកហូត​បាន ម៉ូតូ​២​គ្រឿង ១ -​ម៉ូតូ​ម៉ាក​ZOOMER មាន​ភិនភាគ​ដូចខាងលើ ដោយ​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​បាន​លួច​យក​ពី​កន្លែងកើតហេតុ ពិតប្រាកដ​មែន​។ ២-​ម៉ូតូ​ម៉ាក​កុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ​. ព 1.8636 ជា​របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​បទល្មើស​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×