ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម ធ្វើឱ្យរបាយទឹកភ្លៀងត្រូវធ្លាក់មកលើផ្ទៃរងទឹកភ្លៀងនៃប្រទេសកម្ពុជា ពីកម្រិតមធ្យមទៅច្រើនបង្គួរ។
គួរបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC
- នឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពី តិចទៅទៅបង្ហូរលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកបោកបក់ខ្លាំង។
គួរកត់សម្គាល់ផងដែរថា នៅចន្លោះថ្ងៃទី១០-១២ ខែសីហា នេះ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់, បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យម, ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកដំណើរតាមនាវា ព្រមទាំងអ្នកទេសចរ ចង់ទៅលេងតំបន់កោះ ត្រូវមានស្មារតីប្រុងប្រយ័ត្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN