Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ ស្ត្រីថៃជាប់ចោទ២នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជាង ៤ គីឡូក្រាម ពីប្រទេសកម្ពុជាទៅជប៉ុន

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ ធ្វើការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ស្រ្តីជាប់ចោទ ជនជាតិថៃ ចំនួន ២នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោស ដាក់គុកក្នុងម្នាក់ៗ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ចំនួនជាង ៤ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅ ទីក្រុងតូក្យូប្រទេសជប៉ុន តាមផ្លូវអាកាស ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីឆ្នាំ២០១៨ ។

លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា: ជនជាប់ចោទទាំង២នាក់នេះមានឈ្មោះ ៖ ទី១- ឈ្មោះ Sornsin Ruthairat ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិថៃ និងទី២- ឈ្មោះTongoon Worapha ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិថៃ ។ជនជាប់ចោទទាំង២នាក់ មានទីលំនៅ នៅក្នុងក្រុងបាងកកងកក ប្រទេសថៃ។

លោកស្រីចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេល ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។

ពួកគេត្រូវបានជាប់ចោទពីបទ: ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ពួកគេប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសាទុក្ខ មក តុលាការកំពូលទៀត។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី យប់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលពួកគេ កំពុងតែរៀបចំ ធ្វើដំណើរ ឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និង នគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤,៥ គីឡូក្រាម ដែលបង្កប់នៅក្នុងអាវរងាររបស់ពួកគេ។

សំណរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×