Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាក HILLIXREVO បើកលឿនទៅបុ.កបង្គោលភ្លើង រងការខូចខាតផ្នែកខាងមុខ

spot_img

ភ្នំពេញ ៖ បុរសរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក HILLIXREVOមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុ.កបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់រាបដល់ដីសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកHILLIXREVOមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BC 1659 បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតជ្រុលទៅបុ.កបង្គោលភ្លើងមួយដើមយ៉ាងពេញទំ.ហឹង បណ្តាលឲ្យបាក់មួយដើមរាបដល់ដី សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកឯតៃកុងវិញ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img