Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស អតីតមេឃុំ និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ៧នាក់ ដាក់គុកក្នុងម្នាក់ៗ ពី ១៨ ខែ ទៅ ៣ ឆ្នាំ
ពាក់ព័ន្ធនឹងការញុះ.ញង់មហាជនប្រឆាំងនឹងរដ្ឋាភិបាល និងការប្រមា.ថចំពោះអង្គព្រះមហាក្សត្រ

spot_img

ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទចំនួន៧ នាក់ដែលជាអតីតជាអ្នកតំណាងរាស្ត្រ ជាមេឃុំជាប់ឆ្នោត និង សកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិ ដាក់គុកក្នុងម្នាក់ៗ កំណត់ពី ១៨ខែ រហូតដល់ ៣ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និង ប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ តាមរយៈហ្វេសប៊ុក (Facebook ) ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២១ ។

លោក ឃុន សូណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ទី១- ឈ្មោះ ឡុង រី, ទី២-ម៉ែន សុថាវរិន្ទ ,ទី៣-ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥-ឈ្មោះ គឹម តុលា, ទី៦-ឈ្មោះ ឡាញ់ ថាវរី, និង ទី៧-ឈ្មោះ ម៉ិច ហ៊ាង។

លោកចៅក្រមសូណា បានបញ្ជាក់ថា នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ ,ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, -គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេច ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ: « ញុះ.ញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ត្រូវផ្ដន្ទាទោស ដាក់គុក កំណត់ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺ: «ប្រ.មាថចំពោះអង្គព្រះមហាក្សត្រ និង ញុះ.ញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងចំណោម ជនជាប់ចោទទាំង៧នាក់ , ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង មានទីលំនៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ និង ឈ្មោះ ឡាញ់ ថាវរី ភេទស្រី អាយុ ៣៣ ឆ្នាំ (ជាអតីតមេឃុំឬស្សីក្រោក នៃ អតីត:គណបក្សសង្គ្រោះជាតិ) រស់នៅ ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃាត់ និង ត្រូវបានឃុំខ្លួន នៅក្នុង ពន្ធនាគារ។

ចំណែក ឯជនជាប់ចោទ៥នាក់ទៀត ដូចមានខាងលើ ត្រូវបានរត់គេចខ្លួន និង អ្នកខ្លះ គេចខ្លួនទៅរស់នៅឯក្រៅប្រទេស៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×