Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីជនជាតិបរទេសម្នាក់ ធ្លា.ក់ពីលើអាគាព្រីនស៍ផ្លាហ្សា បណ្តាលឲ្យ….

spot_img

ភ្នំពេញ ៖ នារីជាជនជាតិបរទេសម្នាក់ ពុំមាននរណាដឹងថាមានរឿងអ្វីនោះទេ បានធ្លា.ក់ពីលើអាគារព្រីនស៍ផ្លាហ្សា កម្ពស់ជាច្រើនជាន់ ទើរជាប់ត្រឹមជាន់ទី៥B បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ។

សពនារីរងគ្រោះជាជនបរទេស ចំណែកឯអត្តសញ្ញាណនៅពុំទាន់ស្គាល់នៅឡើយ។

ប្រភពពីកន្លែងកើតហេតុបាបប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញនារីរងគ្រោះ ជាជនបរទេសម្នាក់បានឈរ និយាយជាមួយនិងបុរសជនបទេសម្នាក់ទៀត នៅមុខបន្ទប់កើតហេតុខាងលើ មួយសន្ទុះក្រោយមកពុំដឹងថា មានរឿងទាស់សំដីគ្នា ឬក៏មូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម ភ្លាមនោះដែរក៏បុរសជនបរទេស ព្យាយាមឈោងដៃទៅជួយតែជួយពុំបាន ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើរជាប់ជាន់ទី៥B ផ្កាប់មុខចុះទៅក្រោម បណ្តាលឲ្យបាត់បង់ជីវិតតែម្តងទៅ ហើយភ្លាមនោះដែរ ក៏មានការឆោឡោពីសន្តិសុខមើលការខុសត្រូវ នៅក្នុងមជ្ឈមណ្ឌលអាគារព្រីនស៍ផ្លាហ្សា និងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យទីតាំងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏យកខ្សែហ៊ុំព័ទ្ធទីតាំងសព និងទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសល្យវិច័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យទៅលើសពរបស់នារីរងគ្រោះ តើស្លា.ប់ដោយសារអ្វីឲ្យពិតប្រាកដ ។ បច្ចុប្បន្នសពសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុធ្លា.ក់នារីជនជាតិបរទេស បណ្តាលឲ្យបាត់បង់ជីវិតនេះ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img