Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត ជាមួយរថយន្តបែនដឹកខ្សាច់ បណ្ដាលឱ្យដួ.លខ្ទា.តចូលក្រោមកង់….

spot_img

កណ្តាល ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃចង្កូត និងរថយន្តបែនដឹកខ្សាច់ បណ្ដាលឱ្យដួ.លខ្ទា.តចូលក្រោមកង់រួចកិ.នពីលើចំក្បា.ល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី ១០ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សពមានឈ្មោះ យ៉ន ឆាន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិដំណាក់ឈើរក្រំ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបែនដឹកខ្សាច់ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ3F-4324 បើកបរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកសេរូស ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1T-8486 ជិះម្នាក់ឯងតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្របគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើបានជិះវ៉ាស្តាំមិនផុត ក៏ទាក់ដៃចង្កូតនិងរថយន្តបែនដឹកខ្សាច់ បណ្តាលឲ្យដួ.លខ្ទា.តចូលក្រោមកង់កិ.នស្លា.ប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តវិញ បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img