Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅមូលដ្ឋានស្រុកលំផាត់ ខេត្តរតនគិរី ទឹកទន្លេស្រែពក ហក់ឡើងលើសការប្រកាសអាសន្នបណ្ដាលឱ្យមានការខូចខាត…

spot_img

រតនគិរី ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមមន្ត្រី ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក នៅក្នុងស្រុកលំផាត់, ហើយបច្ចុប្បន្នទឹកកំពុងហក់ឡើងលើសកម្រិតប្រកាសអាសន្នទៅហើយ ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ដំណើរចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងទន្លេស្រែពក ដែលធ្វើឡើងនៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោក ញ៉ែម សំអឿន បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយ កើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ពេលនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យ បានត្រឹមត្រូវ, ចំណែកមន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ត្រូវប្រចាំការត្រៀមអន្តរាគមន៍ជាប់ជានិច្ច និងទាន់ពេលវេលា នូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋទាក់ទងនឹងគ្រោះទឹកជំនន់។

បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បង្ហាញអំពីការខូចខាតផ្សេងៗ រួមមាន ÷

  • ទឹកជំនន់លិច ចំនួន ១ស្រុក គឺស្រុកលំផាត់ មាន ៣ឃុំ ស្មើនឹង ១០ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១០៨គ្រួសារ ស្មើនឹងមនុស្ស ៤១៨នាក់។
  • ផ្ទះសម្បែងសរុប ចំនួន២៩ខ្នង។
  • ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះ មាន ៖ សន្ទូង/ពង្គ្រោះ ចំនួន ២៤២ហិកតា, ដីចម្ការ និងដំណាំរួមផ្សំ ចំនួន៤៩៣ហិកតា។
  • ផ្លូវលំ ចំនួន ៦កន្លែង ស្មើនឹង ១.៨៦០ម៉ែត្រ , ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ, ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ១០កន្លែង, ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
spot_img
×