Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះដុតធូបសែនក្បាលទឹក ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះផ្អើលរត់ជាន់ជើងគ្នា ពេញបុរីឈូកមាស

spot_img

ភ្នំពេញ៖ ករណីអគ្គិភ័យបង្កមានការភ្ញាក់ផ្អើលមួយកន្លែង ក្នុងបុរីឈូកមាស ខណៈម្ចាស់ផ្ទះកំពុងតែដុតធូបសែនក្បាលទឹក បណ្ដាលឱ្យឆ្លងចរន្តអគ្គិសនី ឆាបឆេះហុយផ្សែងខ្មួលខ្មាញ់ពេញក្នុងបុរី។
ហេតុការណ៍ឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២២ ស្ថិតនៅក្នុងផ្សារឈូកមាស ក្នុងបុរីឈូកមាស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះ បាននាំគ្នាអុជធូបសែនក្បាលទឹក បណ្ដាលឱ្យកម្ទេចធូបធ្លាក់ត្រូវជាមួយនឹងខ្សែភ្លើង ទើបបង្កឲ្យឆ្លងចរន្តអគ្គិសនី នៅក្នុងផ្ទះហុយផ្សែងចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីឈូកមាស នាំគ្នាជួយយកទុយោទឹក និងបំពង់បា.ញ់ពន្លត់អគ្គីភ័យ ជួយបា.ញ់ទប់ស្កាត់ការពារ កុំឱ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាង ភ្លាមៗនោះផងដែរ កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ជួយអន្តរាគមន៍បា.ញ់ទឹកទប់ស្កាត់ឲ្យរលត់ ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង ១១និង ០០នាទីព្រឹកថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំមានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈ និងម្ហូបអាហារ សម្រាប់សែនក្បាលទឹកមួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×