ដោយសារតែស្ថានភាពជំងឺឪពុកនៅមិនទាន់បានធូសះស្បើយ ខណៈដែលកំពុងសម្រាកព្យាបាលនៅក្រៅប្រទេសនោះ លោក ករុណា ពេជ្រ បានប្រកាសលក់ទ្រព្យសម្បត្តិរបស់លោកជាច្រើនដែលខំសន្សំតាំងពីយូរមក ដែលសរុបទៅខ្ទង់ស៊ែន លានដុល្លារឯណោះ ។
លោក ករុណា ពេជ្រ បានឱ្យដឹងតាមេយៈគណនីហ្វេសប៊ុករបស់លោកថា «ហុឺ ….ពេលមានលុយ គិតតែសន្សំលុយទិញ និង បង់រំលោះផ្ទះ ព្រោះអត់មានជំនាញរកសុីដូចគេ ប៉ុន្តែ ដល់ពេលឥឡូវត្រូវការលុយ មានតែប្រកាសលក់ផ្ទះវិញហើយ…. ហួសពីស្តាយ តែមិនដឹងធ្វើម៉េច….ខ្ញុំមានបំណងចង់លក់ផ្ទះ និង ដី មួយចំនួន» ។
ជាមួយគ្នានេះ សម្រាប់ទ្រព្យសម្បត្តិទាំងអស់ដែលចង់លក់ត្រូវបានតារាចម្រៀងសំឡេងធ្ងន់ម្នាក់នេះ រៀបរាប់ឱ្យដឹងថា ៖
1- វីឡាទោល EO,E1,E2 ផ្ទះ កែង មានទីធ្លាធំទូលាយ មានទីតាំង ក្នុង បុរីពិភពថ្មី សំរោងអណ្តែត 2 ទំហំដី 18,40m – 33,40 m ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5 នាទី ដល់ផ្សារទំនើប AEON II និង ផ្សារ Makro �2- ផ្ទះល្វែង Shop House EO,E1,E2 បុរី ថៃឈុនគ្រី ផ្លូវ បេតុង ជួរខាងមុខ អាចរកសុីបាន សល់តែ 3 ខែរួចរាល់ (លក់តាមតំលៃ ក្រុមហ៊ុនបច្ចុប្បន្ន ) ទំហំ 5mគុណ15m សល់មុខ 4 m ក្រោយ1,5 m ចុះពីផ្លូវធំ ឧកញ្ញា ម៉ុងរិទ្ធី 200 m ហើយចំណាយពេលតែ 5 នាទី ដល់ផ្សារទំនើប AEON II និង ផ្សារ Makro�3- ដីប្លង់វីឡា 20mគុណ30m ជាប់នឹងរបងបុរីពិភពថ្មី បឹងឈូក ចុះពីផ្លូវ 2011 ប្រហែល 200 m ចំណាយពេលតែ 3 នាទី ពីផ្សារ ឈូកមាស តំបន់អភិវឌ្ឍន៏ខ្លាំង�4- ផ្ទះវីឡា ភ្លោះខ្នាតធំ EO,E1,E2 ទ្វារ , ទូរតាំង និង ទូរដាក់ខោអាវ ធ្វើពីឈើ ប្រណិត គ្រប់បន្ទប់ ទំហំដី 9,8m គុណ 21 ក្នុង បុរីពិភពថ្មី សំរោងអណ្តែត 1 ជិតផ្សារបឹងបៃតង ហើយចំណាយពេលតែ 5 នាទី ដល់ផ្សារទំនើប AEON II និង ផ្សារ Makro�5- ផ្ទះវីឡាកូនកាត់ EO,E1,E2 ក្នុង បុរី ប៉េងហួត វ៉េងស្រេង ទំហំផ្ទះ 4,9 m គុណ 12 m សល់មុខ 4 m �6- ដី ធ្វើរោងចក្រ រឺ សិប្បកម្ម ចាក់ដីហើយស្អាត នៅតំបន់ ទីប្រជុំជន បាក់ដឹង ទីរួមស្រុក ឧត្តុង្គ ទំហំ 2,3 ហិចតា លើផ្លូវ 129 (ទំហំផ្លូវ 40 m) ចុះពីផ្លូវជាតិ 51 ប្រហែល 2 km ៕ សាវុធ