Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយ:ពេល ៧ខែ គិតជាសាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ

spot_img

ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសសំខាន់ៗ កម្ពុជាសម្រេចបានការនាំចេញទំនិញរយៈពេល ៧ខែ ឆ្នាំ២០២២នេះ គិតជាសាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ មានការកើនឡើង ៣០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងនាពេលថ្មីៗនេះថា ចាប់ពី ខែមករា ដល់ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកចំណូលពីការនាំចេញបានចំនួន ១៣៧៦៩ លានដុល្លារ កើនឡើង ៣០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ១០៥៣៧លានដុល្លារ និងការនាំចូល បានចំនួន ១៩០៥១ លានដុល្លារ កើនឡើង ១៥.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ១៦៥១១លានដុល្លារ។ ចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០២នេះ មានទំហំចំនួន ៣២៨២១លានដុល្លារ កើនឡើង ២១.៣% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

ពេលនេះប្រទេសចិន បានឡើងមកធ្វើជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្ម ៦៩៧១ លានដុល្លារ កើនឡើង ១៥.៦% បើធៀបនឹងរយៈពេល ៧ខែ ដូចគ្នា កាលពីឆ្នាំ២០២១។ តាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជកម្ម មានតម្លៃចំនួន ៥៨៩២ លានដុល្លារ កើនឡើង៤៥.២%។

មុនពេលប្រទេសកម្ពុជាក្លាយជាមិត្តដែកថែបជាមួយចិន, សហរដ្ឋអាមេរិក ក៏ជាទីផ្សារធំជាងគេមួយរបស់កម្ពុជាផងដែរ ប៉ុន្តែការនាំចេញមុខទំនិញផ្សេងៗគ្នារវាងអាមេរិក និងចិន, ក្នុងទីផ្សារសហរដ្ឋអាមេរិក រយៈពេល ៧ខែ មកនេះ កម្ពុជានាំចេញមានទឹកប្រាក់ ៥៦៩៥ លានដុល្លារ កើន៤៧.៣% បើធៀបរយពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់ ៣៨៦៧លានដុល្លារ។

ក្នុងទីផ្សារពាណិជ្ជកម្មអន្តរជាតិនេះ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបង្ហាញថា មានកំណើនដ៏ល្អប្រសើរ ពោលគឺ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃ ៥៦១៨លានដុល្លារ ខណៈរយៈពេល ៧ខែ ឆ្នាំ២០២១ នាំចេញតែ ៤១៧៧លានដុល្លារប៉ុណ្ណោះ។

ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃ ១០៤៥លានដុល្លារ កើនឡើង ៣៣.៨%, គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី នាំចេញបាន ៩២៧លានដុល្លារ កើនឡើង ៦០.១% ។ បន្ថែមពីនោះ ការនាំចេញគ្រឿងសង្ហារិមផ្សេងៗ មានតម្លៃ ៧០៩លានដុល្លារ កើនឡើង ៥៧.១% បើធៀបក្នុងឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×