Saturday, October 1, 2022

រដ្ឋបាលរាជធានី ជំរុញឲ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពលរដ្ឋឲ្យ
ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសជំរុញឲ្យបានលឿន និងគ្រប់គ្នា

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជំរុញឲ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមូយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជម្ងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រើកឡើងវិញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ ។ លោកបានមានប្រសាសន៍ថា៖ ជម្ងឺកូវីដ-១៩ ជាជម្ងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជម្ងឺនេះបានស.ម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំង ទើបមិនធ្វើឲ្យមនុស្សស្លា.ប់ច្រើននោះទេ។ លោកជំរុញឲ្យអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមូយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពល
រដ្ឋឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ឲ្យបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជម្ងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។ លោកបន្តជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញ ខណៈជម្ងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ដែលយើងបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យពួកគាត់ស្ម័គ្រចិត្ត ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឲ្យបានគ្រប់គ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​លី