ឆ្នាំជូត ៖ ការងារ ទទួលបានដំណឹងល្អច្រើនក្នុងការងារត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ មិត្តភក្តិគាំទ្រ ។ លុយកាក់ ល្អបំផុត មានបន្ថែមខ្ទង់ចំណូល ។ មនោសញ្ចេតនា រីករាយសុខសាន្ត ។
ឆ្នាំឆ្លូវ ៖ ការងារ មានអ្នកជួយយកអាសា មានឱកាសបានឡើងប្រាក់ខែ ។ លុយកាក់ ស្ថិរភាព គួរចេះក្តាប់ឱាសមានប្រយោជន៍សម្រាប់ការពង្រីកវិនិយោគ ។ មនោសញ្ចេតនាគូស្នេហ៍របស់អ្នកគឺជាបង្អែកពេលជួបការលំបាក ។
ឆ្នាំខាល ៖ ការងារ មានអន្ទាក់ជាច្រើន មិនត្រូវជឿជាក់ហួសទៅលើសម្តីអ្នកដទៃ ។ លុយកាក់ ទុកដាក់ការបូបប្រាក់ឲ្យល្អ ប្រយ័ត្នត្រូវបាត់បង់។ មនោសញ្ចេតនាងាយកើតមានទំនាស់ ការខ្វែងគំនិតគ្នា ។
ឆ្នាំថោះ ៖ ការងារ ជាថ្ងៃមានរឿងប្រឈមច្រើន ត្រូវអត់ធ្មត់កុំចុះចាញ់ ។ លុយកាក់ ល្អប្រសើរ ជាថ្ងៃអំណោយផលល្អ សម្រាប់ការមនោសញ្ចេតនា ទើបអាចរកឃើញគូគាប់ ។
ឆ្នាំរោង ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ណែនាំផ្លូវដើរល្អៗសម្រាប់អ្នក។ លុយកាក់ ទទួលបានលទ្ធផលល្អ តែមិនត្រូវវិនិយោគផ្សងព្រេង ។ មនោសញ្ចេតនាមិនត្រូវទាមទារច្រើនពេកក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ លេចចេញឱកាសល្អៗ ជាច្រើនក្នុងការងារត្រូវចាប់ឲ្យជាប់ ។ លុយកាក់ មានមិត្តភក្តិនាំលាភមកឲ្យ ។ មនោសញ្ចេតនា មានដំណឹងរីករាយ ឬទទួលបានកាដូ ។
ឆ្នាំមមី ៖ ការងារ ដោយមានទំនាក់ទំនងសង្គមល្អ ហេតុនេះអាចនាំមកនូវឱកាសមានប្រយោជន៍ជាច្រើន សម្រាប់អាជីពរបស់អ្នក ។ លុយកាក់ទោះបីមានបន្ថែមខ្ទង់ចំណូលតែក៏ត្រូវចំនាយច្រើនដែរ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ មិនត្រូវតឹងតែងហួស គួរចេះយោគយល់អធ្យាស្រ័យក្នុងការងារ ។ លុយកាក់ ល្អ គួរចេះក្តាប់ឱកាសរកប្រាក់ដែលមាននៅនឹងមុខ ។ មនោសញ្ចេតនា ផ្អែមល្ហែមកក់ក្តៅ ។
ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានទំនាស់ពាក្យសម្តីជាមួយអ្នករួមការងារ ។ ធ្វើឲ្យខូចប្រយោជន៍អ្នក ។ លុយកាក់ ថ្ងៃនេះងាយនឹងមានបាត់បង់របស់ទ្រព្យ ។ មនោសញ្ចេតនាកុំឲ្យរឿងក្រៅផ្ទះឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក និងគូស្នេហ៍ ។
ឆ្នាំរកា ៖ ការងារ មានអ្នកជួយណែនាំចង្អុលផ្លូវយ៉ាងល្អ គួរបង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សនៅជុំវិញខ្លួន បញ្ចៀសការចាត់ទុកអ្នកជាមនុស្សឆ្មើងឆ្មៃ ។ លុយកាក់ មានលាភចូលឬទទួលបានកាដូ ។ មនោសញ្ចេតនា រីករាយសុភមង្គល ។
ឆ្នាំចរ ៖ ការងារ អំណោយផលល្អ ដោះស្រាយបានរាល់ឧបសគ្គក្នុងការងារ ។ លុយកាក់ ថែរក្សាសុខភាពដើម្បីកុំឲ្យឥទ្ធិពលដល់បញ្ហាលុយកាក់ ។ មនោសញ្ចេតនាមានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំកុរ ៖ ការងារ មានការប្រែប្រួលច្រើន ត្រូវនឹងនរប្រឈមទប់ទល់ ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយច្រើនជាងធម្មតា ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ការឈ្លោះប្រកែកគ្នា ៕