ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតឲ្យមេដឹកនាំកូរ៉េខាងជើង ប្រកាសប្រាប់ថា ជំនួបកំពូលរវាងភាគីទាំងសងខាងនៅពេលនេះ គឺ “មិនសមស្របឡើយ”។
CNN នៅយប់ម៉ិញនេះ បានដកស្រង់លិខិតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ផ្ញើឲ្យមេដឹកនាំគីម ជុងអ៊ុនថា ៖ “ខ្ញុំបានទន្ទឹងរង់ចាំថ្ងៃជួបលោក។ សោកស្តាយណាស់ថា ផ្អែកតាមការខឹងសម្បារយ៉ាងសម្បើម និងអាកប្បកិរិយាគុំគួន យ៉ាងច្បាស់លាស់ ដែលបង្ហាញឡើងក្នុងសេចក្តីប្រកាសថ្មីបំផុតរបស់លោក ។ ខ្ញុំទទួលអារម្មណ៍ថា ខណៈពេលបច្ចុប្បន្នមិនសមស្របសម្រាប់ដំណើរការនៃជំនួបដែលត្រូវបានរៀបចំផែនការជាយូរមកហើយ” ។
“អាស្រ័យហេតុនេះ សូមចាត់ទុកលិខិតនេះថា ជាការប្រកាសថា សន្និសីទកំពូលនៅសិង្ហបុរីនឹងប្រព្រឹត្តទៅទេ ។ ប្រការនេះ អាស្រ័យដោយប្រយោជន៍របស់ភាគីទាំងសងខាង ប៉ុន្តែ វាជាមហន្តរាយដល់ពិភពលោក ។ ប្រធានាធិបតីត្រាំសរសេរបន្តថា “ពិភពលោកពិសេសគឺកូរ៉េខាងជើង បានធ្វើឲ្យបាត់បង់ឱកាសដ៏ធំធេង សម្រាប់ខឿនសន្តិភាពយូរអង្វែង ភាពរុងរឿង និងសុភមង្គលដ៏ធំធេងផងដែរ ។ ឱកាសដែលរបូតបាត់នេះ គឺពិតជាខណៈពេលគួរឲ្យទុកសោកក្នុងប្រវត្តតិសាស្ត្រ” ។
គួររំលឹកថា នៅថ្ងៃទី ១០ ខែឧសភា តាមរយៈ Twitter លោកត្រាំ បានអះអាងថានឹងជួបមេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរី ហើយសង្ឃឹមរង់ចាំព្រឹត្តិការណ៍ដែលនឹងក្លាយជាខណៈវេលាពិសេសសម្រាប់សន្តិភាពពិភពលោក ៕ សូយន