តាម Hill “ខ្ញុំជឿថា យើងពុំបានស្ថិតក្នុងស្ថានភាព ដែលអាចធានាទទួលបានលទ្ធផលជោគជ័យមួយ” ។ ប្រមុខការទូតរូបនេះ ក៏បានបកស្រាយក្នុងសវនាការជាមួយគណៈកម្មាធិការការបរទេស នៃព្រឹទ្ធសភាអាមេរិក ថ្ងៃទី ២៤ ខែឧសភា ។
ប្រមុខការទូតអាមេរិក Mike Pompeo
ប្រមុខការទូតរូបនេះ ក៏បានឲ្យដឹងថា សេចសក្តីសម្រេចខាងលើ ត្រូវបានលើកឡើង “បន្ទាប់ពីច្រើនថ្ងៃមកហើយដែលពុំទទួលបានចម្លើយឆ្លើយតបពីកូរ៉េខាងជើង ចំពោះការងារត្រៀមបម្រុងរៀបចំសម្រាប់ជំនួបដែលត្រូវបានព្រៀងទុកនៅសិង្ហបុរី នៅថ្ងៃទី ១២ ខែមិថុនា ។
លោក Pompeo នៅបានបញ្ជាក់បន្ថែមថា ៖ ខ្ញុំអាចបំពេញបន្ថែមថា យើងបានប្រឹងប្រែងអនុវត្តនូវប្រការទាំងឡាយដែលលោកគីម បានយល់ព្រមជាមួយខ្ញុំ ឲ្យក្រុមការងារភាគីទាំងសងខាងសហការជាមួយគ្នា ដើម្បីត្រៀមលក្ខណៈសម្រាប់សន្និសីទកំពូល ប៉ុន្តែក្រោយមកយើងខ្ញុំពុំទទួលបាននូវចម្លើយឆ្លើយតបអ្វីមួយទោះបីសំណូមពរត្រូវបានលើកឡើងក្តី ។
គួររំលឹកថា ដើម្បីត្រៀមបម្រុងសម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ប្រមុខការទូតអាមេរិកបានទៅដល់ក្រុងព្យុងយ៉ាងដោយផ្ទាល់ ចំនួនពីរលើក ហើយនៅលើកទី ២ លោកបានវិលត្រឡប់មកអាមេរិករួមជាមួយអ្នកទោសអាមេរិក ៣រូប ដែលកូរ៉េខាងជើងយល់ព្រមដោះលែង ៕ សូយន