លោកប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី ២៤ ខែឧសភា បានប្រកាសថា កងទ័ពអាមេរិក “ត្រៀមរួចជាស្រេច ប្រសិនបើឃើញចាំបាច់ត្រូវតបតចំពោះសកម្មភាពល្ងង់ខ្លៅ និងផ្សងព្រេងរបស់កូរ៉េខាងជើង ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ
ថ្លែងទៅកាន់អ្នកសារព័ត៌មានតែប៉ុន្មានម៉ោង ក្រោយពេលប្រកាសលុបចោលជំនួបកំពូលអាមេរិក-កូរ៉េខាងជើង លោកត្រាំ បានបកស្រាយអំពីមូលហេតុនៃការលុបចោលជំនួបនេះ ហើយព្រមានថា កងទ័ពអាមេរិកបានត្រៀមជាស្រេចសម្រាប់ស្ថានការណ៍ចាំបាច់។
លោកត្រាំ ពោល ៖ “ខ្ញុំចាត់ទុកថានេះជាជំហានថយក្រោយមួយចំពោះកូរ៉េខាងជើង និងពិភពលោក ខ្ញុំបានជជែកជាមួយរដ្ឋមន្ត្រីពារជាតិ Mattis និងអគ្គសេនាធិការ ព្រមទាំងប្រកាសថា កងទ័ពអាមេរិកខ្លាំងក្លាបំផុតពិភពលោកបានត្រៀមខ្លួនជាស្រេចប្រសិនបើចាំបាច់ ។ ខ្ញុំក៏បានជជែកជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលប្រទេសទាំងនេះ ពុំត្រឹមតែត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងសកម្មភាពល្ងង់ខ្លៅ ឬផ្សងព្រេងរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ថែមទាំងចែករំលែកអម្រែកហិរញ្ញវត្ថុយ៉ាងធ្ងន់ទាក់ទងដល់អាមេរិក និងបណ្តាយុទ្ធនាការ ប្រសិនបើមានស្ថានការណ៍មិនល្អកើតឡើង ។ ខ្ញុំនឹងរង់ចាំប្រសិនបើ ឬពេលណាដែលមេដឹកនាំគីម ជុងអ៊ុន ចង់ចរចាដោយស្ថាបនា ។ ក្នុងខណៈពេលនេះ បណ្តាវិធានាការដាក់ទណ្ឌកម្មរបស់អាមេរិក និងយុទ្ធនាការបង្កសម្ពាធ ជាអតិប្បរមាត្រូវបានបន្ត ។ ទោះបីជាមានរឿងអ្វីកើតឡើង ឬយើងខ្ញុំធ្វើអ្វីនោះ ក៏នឹងមិនធ្វើឲ្យអន្តររាយដល់សុវត្ថិភាព និងសន្តិសុខរបស់អាមេរិក ។
“មានរឿងជាច្រើនអាចកើតឡើង រួមទាំងជំនួបផងដែរ នៅខណៈពេលក្រោយនេះ ។ យើងពុំគប្បីតក់ក្រហល់នោះទេ” ៕ សូយន