Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់បានស្លា.ប់ និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ លឿនបុ.កខឿនដួលផ្លោងទៅបុ.កបង្គោលភ្លើង

spot_img

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌ្រីមសង់ឌុបគ្នា ចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿន ជ្រុលទៅបុ.កខឿនដួលផ្លោងទៅបោ.កបង្គោលភ្លើងបណ្តាលឲ្យម្នាក់ស្លា.ប់និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីយប់ថ្ងៃទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះធូរោធ ភេទប្រុសអាហុ២២ឆ្នាំជានិស្សិត បច្ចុប្បន្ន ស្នាក់នៅផ្ទះ ម្តុំផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល1AD-8517 ជិះឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុ.កខឿន បណ្តាលឲ្យដួលផ្លោងបោ.កក្បា.លជនរងគ្រោះ ជាអ្នកឌុបទៅបុ.កបង្គោលភ្លើងបណ្តាលឲ្យបា.ត់ប.ង់ជីវិ.តនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជនអង្គុយពីក្រោយ គ្រាន់តែរងរបួសស្រាល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យ និងវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងសាឡាង រងចាំប្រគល់ជូនគ្រួសារ តាមក្រោយរួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×