Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជាង ១៨ គីឡូក្រាម

spot_img

ភំ្នពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន បុរសម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង ១៨ គីឡូក្រាម ប្រព្រឹត្ត នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទសវត្សរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន) ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានរួមមាន ៖ – គ្រឿងញៀនប្រភេទ កេតាមីន(KETAMIN) ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១២.៦១ក្រាម, អ៊ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ ១៧គីឡូក្រាម និង៨៦៤.០៤ក្រាម។ សរុបសារធាតុញៀន ១៨គីឡូក្រាម និង ៣២៤.៥៩ក្រាម និងម៉ូតូ១គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×