Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាងពាក់កណ្ដាលឆ្នាំ២០២២នេះ បានផ្ដល់កម្ចី ៥៧លានដុល្លារដល់ក្រុមហ៊ុន…

spot_img

ភ្នំពេញ ៖ បើនិយាយដល់សក្តានុពលនៃគម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាវិញ គិតមកត្រឹមដំណាច់ ខែកក្កដា ឆ្នាំ២០២២នេះ គឺសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗប្រមាណ ៥៧លានដុល្លារ ហើយ សម្រាប់ផ្ដល់ឱ្យក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីឱ្យម្ចាស់អាជីវកម្ម ដែលពិបាកទទួលបានឥណទាន ដោយសារតែគ្មានទ្រព្យបញ្ចាំ ទទួលបានទុនយកទៅពង្រីក និងស្តារអាជីវកម្មរបស់ខ្លួន។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា កម្ចីថ្មីចំនួន ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា ក្រោយពេលដែលរាជរដ្ឋាភិបាល បានដាក់ដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ជាងមួយឆ្នាំមកនេះ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ត្រា យើងសង្ឃឹមថា ធនាគារជាតិនៃកម្ពុជានឹងដាក់ចេញនូវក្របខ័ណ្ឌបទបញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់យន្តការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានគាំទ្រយ៉ាងសកម្មដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទាននៅកម្ពុជា ក្នុងការផ្តល់កម្ចីដែលមានការធានា ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។ ដូច្នេះ យើងសង្ឃឹមយ៉ាងមុតមាំថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឱ្យកាន់តែសកម្មបន្ថែមទៀត។

លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា បានឱ្យដឹងថា គិតត្រឹមដំណាច់ ខែកក្កដា នេះ ធនាគារកាណាឌីយ៉ា បានផ្តល់ឥណទានដោយមានការធានា ពី CGCC ទៅដល់អតិថិជនចំនួន ២៤៩នាក់ មានទឹកប្រាក់សរុប ចំនួន ២១លានដុល្លារ និងមកដល់ ខែសីហា នេះ មានកំណើនរហូតដល់ ២២លានដុល្លារ និងអតិថិជនកើនឡើងដល់ ២៦៦នាក់។ ភាគច្រើននៃអ្នកដែលទទួលបានឥណទាន ដោយមានការធានានេះ គឺជាម្ចាស់សហគ្រាសធុនតួច និងមធ្យម ដែលមានរហូតដល់ ៨៣%៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×