Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រឡុកស៊ីម៉ងត៍ ដាច់ហ្វ្រាំងជ្រុ.លទៅបុ.ក រថយន្ត Lexus ពីក្រោយ

spot_img

ភ្នំពេញ ៖ រថយន្តក្រឡុកស៉ីម៉ងត៍ ដាច់ហ្វ្រាំងជ្រុ.លទៅបុ.ករថយន្ត Lexus បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ សំណាង មិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវហាន់ណូយ ក្នុងសង្កាតឃ្មួញ ខណ្ឌ សែន សុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៉ីម៉ងត៍មួយគ្រឿង ពណ៌សឆ្នូតក្រហម ពាក់ ផ្លាកលេខ ភ្នំពេញ 5A-2292 បើក បរដោយបុរសម្នាក់ តាមបណ្តោយផ្លូវហាន់ណូយ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុជាន់ហ្វ្រាំង មិនស៉ីបានជ្រុលទៅបុករថយន្តLexus 330 មួយគ្រឿង ពណ៌សពាក់ផ្លាក លេខ ភ្នំពេញ 2BG-8226 ដែលបើកស្របទិសគ្នានៅខាងមុខ ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ សំណាង មិនមានអ្នករងរបួស ។

ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងបានធ្វើការវាស់វែងរួច ឲ្យរថយន្តទាំងពីគ្រឿងអែបគៀន ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ នឹងឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នា ក្រោយសម្រួលគ្នា ភាគគីខាងរថយន្តក្រឡុកស៉ីម៉ងត៍ ព្រមចេញថ្លៃជួសជុលឲ្យទៅភាគគីខាងរថយន្តLexus ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន

spot_img
×