Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ ហើយ​រវល់​តែ​មើល​ស្រី​ស្អាត នៅមុខ​ហាង មិន​បាន​មើលផ្លូវ ជ្រុល​ចង្កូត​បុក​ទ្រូងផ្លូវ ដួល​បាក់ក​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាប​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូ​តាមផ្លូវ​ក្នុង​ល្បឿន​លឿន តែ​ដោយ​សង្ស័យ​រវល់​តែ​មើល​ស្រី​ស្អាត​ដែល​គេ​រៀប​ជា​ជួរ​មុខ​ហាង មិន​បាន​មើលផ្លូវ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​តែម្តង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​ផ្លូវ​២០០៤ ម្តុំ​សម្បុក សំបូរ​ហាង​ខារ៉ាអូខេ ទល់មុខ​KTV មាន​លាភ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ សែន​ជ័យ ។​

ជនរងគ្រោះ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នី​វ​ឡើយ​ទេ មាន​អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GC-0519 ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ សង្ស័យ​បន​រើ​ប្រាស់​ជាតិ​ស្រវឹង​ផង បើក​ម៉ូតូ​ល្បឿន​លឿន បោះពួយ​តាម​បណ្តោយ​ផ្លូវ​២០០៤ ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ខាងលើ សំបូរ​ដោយ​ហាង KTV នៅ​ឈរ​មុខ​ហាង​និមួយៗ មាន​ស្រីៗ ស្រស់ស្អាត ឈរ​រន្ទឹង​រងចាំ​ទទួលភ្ញៀវ ស្របពេល​ដែល​ជនរងគ្រោះ​រវល់​តែ​ងាក​មើល​តាម​មុខ​ហាង ស្រាប់តែ​ជ្រុល​រេ​ចង្កូត​ទៅ​បុក​ខឿន​ទ្រូងផ្លូវ បណ្តាលឲ្យ​ដួល​បោក​នឹង​ស្លាក​ប៉ាណូ បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្តង ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ផ្ទាល់​ដល់​កន្លែង ព្យាយាម​រក​អត្តសញ្ញាណ នៅតែ​មិន​ឃើញ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×